ស្វាយរៀង ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាល កម្លាំងយោធា មន្ត្រីរាជការសាលាខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត អាជ្ញាធរក្រុង-សង្កាត់ ក្នុងក្រុងស្វាយរៀង និងមានការចូលរួមពីព្រះសង្ឃផងដែរ ធ្វើការរៀបចំបាវដីលើកជាទំនប់សម្រាប់ទប់ទឹក ចាប់ពីចំណុចទ្វារទឹកតាហោទៅខាងលិចដល់គល់ស្ពានពោធិ៍តាហោ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។
ស