You are currently viewing កម្លាំងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

កម្លាំងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

(ព្រះសីហនុ)៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកងកម្លាំងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្តព្រះសីហនុ ចុះជួយសង្រ្គោះ ដឹកជញ្ជូនសម្ភារ:ប្រើប្រាស់ និងជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលមានសុវត្ថិភាព ចំនួន៨៨ខ្នងផ្ទះ ស្មើនឹង ៨៨គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្រុមទី១០,១១,២៣ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។