You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ អញ្ជើញសូត្រមន្ត និងស្ដាប់ធម៌ទេសនា បុណ្យកឋិនទានសាមគ្គី នៅវត្តទេពរង្សី

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ អញ្ជើញសូត្រមន្ត និងស្ដាប់ធម៌ទេសនា បុណ្យកឋិនទានសាមគ្គី នៅវត្តទេពរង្សី

កណ្តាល ៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ស្រី ហ៊ាញ ព្រមទាំងឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ មេបញ្ជាការ បញ្ជាការរង វរសេនាតូច ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរាជធានី ខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ បានអញ្ជើញជួបជុំសមាទានសីលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងធម្មទេសនា នៅវត្តទេពរង្សី ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ លុះដល់ព្រឹកស្អែកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ ទើបដង្ហែអង្គកឋិនទានជុំវិញព្រះវិហារបីជុំ រួចវេរប្រគេនព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ៕