ស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយ ការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមអធិបតីលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមទី១។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ព្រមទាំងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ៕