You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួណជនសង្ស័យ ៥នាក់ ករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួណជនសង្ស័យ ៥នាក់ ករណីគ្រឿងញៀន!

ព្រៃវែង៖ ដោយមានបទបញ្ជាពី លោក ឧត្ដមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តព្រៃវែង និងមានការ សម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃ១៦ ខែតុលា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចភូមិ០៦ ឃុំព្រែកស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រស់នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។