You are currently viewing កម្លាំងអាវុធហត្ថចុះជួយប្រមូលផលដំណាំពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

កម្លាំងអាវុធហត្ថចុះជួយប្រមូលផលដំណាំពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

ប៉ៃលិន ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាទ្បុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានចុះសហការជាមួយ កម្លាំងប្រតិបតិ្តការសឹករងប៉ៃលិន នគរបាលខេត្ត កងពល53 -52 និងវរ:សេនាតូច504 និងក្រុមការងារ ស.ស.យ.ក ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ អីុ  ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញចុះជួយប្រមូលផលពោតប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួនមួយគ្រួសារ ស្ថិតនៅភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។