កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារបណ្តុះបណ្តាលនិងហ្វឹកហ្វឺន កងរាជអាវុធហត្ថ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញស្តីពីហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្តិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេស ក្រសួងការពារជាតិ ព្រមទាំងត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌល។