ព្រះសីហនុៈ នៅវេលាម៉ោង ០៨ និង០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ បានធ្វើការអប់រំផ្សព្វផ្សាយពត៌មានថ្មីៗ អប់រំចិត្តសាស្ត្រ ដល់ នាយទាហាន នាយទាហានរង និងពលអាវុធហត្ថ ក្រោមអធិបតីភាព
លោកវរសេនីយ៍ឯក សេង ផុក មេបញ្ជាការ ស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលមានការចូលរួមសរុបចំនួន ២២ នាក់ ដែលខ្លឹមសារផ្សព្វផ្សាយរួមមាន :
១-គ្រប់គ្រងក្តាប់ ពត័មាននៅតាមមូលដ្ឋានអោយបានច្បាស់លាស់
២-ត្រូវបង្កើតក្រុមពត័មានស្រាវជ្រាវរាល់បទល្មើសក្នុងមូលដ្ឋាន
៣- ត្រូវធ្វើផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងការទប់ស្កាត់ បង្កា បង្រាប សង្រ្គោះជូនប្រជាពលរដ្ឋអោយបានល្អ
៤-ត្រូវផ្សព្វផ្សាយនិងជុំរុញដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអោយធ្វើអត្តសញ្ញាប័ណ្ណ
៥-ហាមដាច់ខាតចំពោះ អាវុធហត្ថគ្រប់រូប ពាក់ពន្ធ័ជាមួយគ្រឿងញៀន