កំពង់ធំ ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកម្លាំង ចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រស្រុកស្ទោង ដែលបានជន់លិចកាត់ផ្លូវជាតិលេខ៦A ត្រង់ចំណុចភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ចម្ងាយប្រហែល ១ពាន់ម៉ែត្រ និងបានសហការជាមួយកម្លាំងអធិការនគបាលស្រុកស្ទោង ជួសជុលស្ពានដែលបានដាច់នៅកំណាត់ផ្លូវលំលេខ២៦៤E ដោយសារជំនន់ទឹកភ្លៀងនៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង ដើម្បីឱ្យប្រជាពលរដ្ឋបានឆ្លងជាបណ្តោះអាសន្ន។