នៅព្រឹកចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយ លោក វរសេនីយ៍ត្រី វាំងសង់ ម៉ារ៉េសស្កូ ប្រធានគម្រោងសហប្រតិបត្តិការបារាំង(Monsieur le commandant Vincent MARESCAUX, chef de projet de la coopération française)។