You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់ កងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់ កងរាជអាវុធហត្ថ!

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានប្រារព្ធពិធី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ។ សមាសភាពអញ្ជើញចូលរួមមាន លោកមេបញ្ជាការ មេបញញជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងយោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ឆ្នាំ២០២១ ចំនួន៥ រូបផងដែរ ។