You are currently viewing អាវុធហត្ថរាជធានីភ្នំពេញ ជួយដឹកជញ្ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទៅលំនៅឋានវិញក្រោយមានទឹកស្រកមួយចំនួន

អាវុធហត្ថរាជធានីភ្នំពេញ ជួយដឹកជញ្ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទៅលំនៅឋានវិញក្រោយមានទឹកស្រកមួយចំនួន

បន្ទាប់ពីមានការជនលិច ក្នុងសង្កាត់មួយចំនួនក្នុងខណ្ឌដង្កោ រាជធានីភ្នពេញមួយរយៈមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ មានផ្ទះប្រជាពលរដ្ឋមួយចំនួនហាក់ស្រកទឹកចុះបន្តិច ដែលធ្វើឲ្យពលរដ្ឋខ្លះសម្រេចចិត្ត ចូលទៅនៅបណ្តើរៗ ដើម្បីមើលថែនិងបោសសម្អាតផ្ទះសម្បែង និងរៀបចំទុកដាក់សម្ភារៈដែលខូចខាត។

ដោយបានទទួលបទបញ្ជា ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យតាមដានសុខទុក្ខរបស់ពលរដ្ឋរងគ្រោះ ដោយយកចិត្តទុកដាក់ផងនោះ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានបន្តបញ្ជូនកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងលិចទឹក ដើម្បីចូលរួមជាមួយអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចចម្រុះ ចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ត ដោយជួយរៀបចំនិងដឹកជញ្ជូនសម្ភារៈ និងជូនពួកគាត់ ត្រឡប់ទៅកាន់ផ្ទះពួកគាត់វិញ ចំពោះផ្ទះណាដែលអាចចូលនៅបាន ព្រមទាំងជួយដុសលាងបោសសំអាតផ្ទះសម្បែង ជូនដល់ពលរដ្ឋដែលត្រឡប់ចូលរស់នៅវិញ និងដឹកទឹកស្អាតជូនគាត់ប្រើប្រាស់យ៉ាងសកម្មផងដែរ ៕