You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់ កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់ កងរាជអាវុធហត្ថ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១។ សមាសភាពអញ្ជើញចូលរួមមាន លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរនាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ និងយោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ឆ្នាំ២០២១ ចំនួន០១រូបផងដែរ។