ព្រៃវែង៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខកញ្ញា អនុសេនីយ៍ត្រី ហាស់ សុខេនណារ៉ុង ជំនួយការលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដែលវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឡេង ពីនី ស្ថិតនៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងនោះដែរលោក ឧត្តមសេនីយ៍ត្រី បាននាំយកថវិកាចំនួន ១,៥០០,០០០ រៀល (មួយលានប្រាំរយពាន់រៀល) ជូនដល់នាយអាវុធហត្ថសម្រាកព្យាលជំងឺផងដែរ។