You are currently viewing ឧត្តមសេនីយ៍ត្រី ឡោ ថា នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ២៥លានរៀល ប្រគល់ជូនគ្រួសារសព

ឧត្តមសេនីយ៍ត្រី ឡោ ថា នាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាង ២៥លានរៀល ប្រគល់ជូនគ្រួសារសព

រតនគិរី៖ នារសៀលថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តរតនគិរី តំណាងលោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងការងារជំនាញយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៥,៦១៨,៥០០រៀល ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ឯក ខៃ វិបុល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជុំ ខេត្តរតនគិរី។