ប៉ៃលិន៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ នង វណ្ណនី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីនគរបាលយុត្តិធម៌ រួមមានប្រធាន អនុប្រធានមន្ទីរ ការិយាល័យជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការ ចូលរួមកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតី ឯកឧត្តម ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញានៃមហាអយ្យការសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និង ឯកឧត្តម គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន អមដោយអគ្គលេខាធិការរងនៃអគ្គលេខាធិការរដ្ឋបាលសាលាឧទ្ទរណ៍ខេត្តបាត់ដំបង។ កិច្ចប្រជុំនេះស្តីពីការត្រួតពិនិត្យលើកិច្ចការរបស់មន្រ្តីនគរបាលយុត្តិធម៌ ក្នុងការកសាងសំណុំរឿងបញ្ជីបណ្តឹង បញ្ជីឃាត់ខ្លួន បញ្ជីសារពើភ័ណ្ឌ បញ្ជីចាប់យកវត្ថុតាង បញ្ជីសរុបនៃការឃាត់ខ្លួន និង ឯកសារពាក់ព័ន្ធនឹងនីតិវិវធី។