កំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំប្រជុំដាក់ផែនការការពារ និងទិសដៅការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដោយមានការចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ជាច្រើនរូបផងដែរ ។