You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់ កងរាជអាវុធហត្ថ!

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់ កងរាជអាវុធហត្ថ!

កោះកុង៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានប្រារព្ធពិធី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ។ សមាសភាពអញ្ជើញចូលរួមមាន លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ មេបញ្ជាការ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខផងដែរ ។