ជំរាយ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅបជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យមើលការងារប្រលងប្រណាំង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុហត្ថភ្នំជំរាយ ដោយមានការចូលរួមពី លោក នាយរងសេនាធិការ ព្រមទាំងលោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ និងនាយករង ប្រធានមន្ទីរអនុមន្ទីរ ការិយាល័យ យោធាចារ្យ វរសេនាតូចសិក្សា ព្រមទាំងបុគ្គលិក មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយផងដែរ។