You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះស្វែងរកក្មេងស្រីរងគ្រោះរអិលជើងធ្លាក់ទឹកជ្រោះ ពេលកំពុងលេងទឹក នៅរមណីយដ្ឋានក្បាលឆាយ!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះស្វែងរកក្មេងស្រីរងគ្រោះរអិលជើងធ្លាក់ទឹកជ្រោះ ពេលកំពុងលេងទឹក នៅរមណីយដ្ឋានក្បាលឆាយ!

ព្រះសីហនុ៖ នៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានករណីក្មេងស្រីបានរអិល ជើងធ្លាក់ទឹកជ្រោះ ស្របពេលកំពុងលេងទឹកជាមួយម្តាយមីង ហើយទឹកហូរគួចបាត់ខ្លួន ស្ថិតនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ក្នុងក្រុមទី២២ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ជនរងគ្រោះឈ្មោះ រឿង បញ្ញា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀននៅខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់បណ្ដោះអាសន្ននៅអូរ៥ ស្ថិតភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

ចំពោះមុខ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុង ខេត្ត ចំនួន ៤០នាក់ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំបញ្ជាផ្ទាល់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះស្វែងរកជនរងគ្រោះនៅទីតាំងកន្លែងកើតហេតុ