កំពង់ធំ៖ រសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៣០០.០០០រៀល ប្រគល់ជូនលោក អនុសេនីយ៍ត្រី លឹម សម្បត្តិ ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្ទោង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះផងដែរលោកមេបញ្ជាការបានពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង តាមបណ្តោយយផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកស្ទោង៕