បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ ខែតុលា ឆ្នាំ២០២០ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញអមដំណើរសម្តេចតេជោក្នុងការចុះសាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារបន្ថែមទៀត ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ។ ក្នុងនោះប្រជាពលរដ្ឋក្នុងស្រុកថ្មពួកចំនួន៥០០០គ្រួសារ និងក្រុងប៉ោយប៉ែតចំនួន ៥០០០គ្រួសារ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕