កំពង់ចាម៖ នៅវេលាម៉ោង ១៦:៣០នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះប្រតិបត្តិការបង្ក្រាករណីជួញដូរនិប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាបចំនួន ០៨នាក់ស្រី០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។