ភ្នំពេញ ៖ រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតអោយលោក តាំង ឡាក់ហាវ និងសមាជិក សមាជិកានៃសមាគមពាណិជ្ជកម្មចិនឆោសាន នៅកម្ពុជា ចូលជួបសម្តែងការគួរសម និងផ្តល់ជូនអង្ករ ៤០ តោន ដល់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។