You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញប្រជុំត្រួតពិនិត្យ ត្រៀមទទួលឯកឧត្តម វង្សី វិស្សុត

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញប្រជុំត្រួតពិនិត្យ ត្រៀមទទួលឯកឧត្តម វង្សី វិស្សុត

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺន តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំត្រួតពិនិត្យ និងផែនការការងារដល់ក្រុមការងារពាក់ព័ន្ធត្រៀមទទួលគណប្រតិភូដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលនិងអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ស្អែកនេះ។