You are currently viewing ឯកឧត្តម វង្សី វិស្សុត អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ឯកឧត្តម វង្សី វិស្សុត អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ

ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ គណៈប្រតិភូដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ បានអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។ ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។