You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

នាយឧត្តមសេនីយ៍ សៅ សុខា ចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ជំនាន់ទី១៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបើក​វគ្គបណ្តុះបណ្តាល​នាយទាហាន​កងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ជំនាន់ទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ​និងជា​មេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស និងមានការចូលរួមពី ឯកឧត្តម មេបញ្ជាការរងនិងជានាយសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយរងសេនាធិការដ្ឋាន លោក នាយការិយាល័យ ព្រមទាំង​នាយទាហាននៃ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស​ជាច្រើនរូបផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន បានប្រាប់ឱ្យ​ដឹង​ថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះមានរយៈ​សរុប​ចំនួន៥ខែ ស្មើនឹង២២សប្តាហ៍១ថ្ងៃ ស្មើនឹង១៥៥ថ្ងៃស្មើនឹង៩៣០ម៉ោង ដោយចាប់ផ្តើម​ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦។

IMG_8957

IMG_8968

IMG_8971

IMG_8973

IMG_8975