កំពង់ធំ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផានី្ន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ ព្រមទាំងមានការចូលរួមពីសំណាក់ លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ នាយសេនាធិការ មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តដែលដល់អាយុចូលសោធននិវត្តន៍ ផងដែរ ។