បន្ទាយមានជ័យ៖ ព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអតីតយោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១ការ៉ុង, មី ២កេសតូច, ភេសជ្ជៈមូតាន ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ១ យួរ, ទឹកបរិសុទ្ធ ១យួរ, មុង១, ភួយ១ និងថវិកា១០ម៉ឺនរៀល។ ក្នុងឱកាសនោះផងដែរលោក មេញ្ជាការ បានផ្ដាំផ្ញើដល់គ្រួសារអតីតយោធិន នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ និងពលី មរណៈទាំងអស់ឱ្យយកចិតទុកដាក់ខ្ពស់ចំពោះជំងឺកូវីដ-១៩ ហើយត្រូវ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ក្រោយពីពិធីសំណេះសំណាល និងចែកអំណោយបានបញ្ចប់ លោកឧត្តមសេនីយ៍ បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីសិក្សាការសាងសង់អាគាររដ្ឋបាលថ្មីផងដែរ៕