You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្តិភាព!

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្តិភាព!

ឧត្តរមានជ័យ៖ រសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារសុវត្តិភាព ជូនលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះមកសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង អាវុធហត្ថសោធននិវត្តន៍ ពិការ និងគ្រួសារអាវុធហត្ថ ពលី មរណៈនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នាពេលខាងមុខ ។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។