You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យ ផ្លូវបេតុងមួយខ្សែ

នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យ ផ្លូវបេតុងមួយខ្សែ

ស្វាយរៀង៖ នៅភូមិព្រៃធ្នង់ ឃុំត្រពាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង នារសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០​នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរបានអញ្ជើញចុះត្រួតពិនិត្យ ផ្លូវបេតុងមួយខ្សែចូលវត្តព្រៃធ្នង់ដែលកំពុងសាងសង់ នឹងមានប្រវែង ១០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ។ ក្នុងពេលចុះត្រួតពិនិត្យនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ាណែត បានប្រគេនបច្ច័យដល់ព្រះសង្ឃ និងបានឧបត្ថមដល់កម្មករសំណង់១៦នាក់ នូវថវិកា ១,៦០០,០០០រៀលផងដែរ។

សូមបញ្ជាក់ថាផ្លូវបេតុងមួយខ្សែនេះជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។