ស្វាយរៀង៖ នារសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត។ ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ អគារមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិតមានទីតាំងនៅភូមិតាប៉ិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។