ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០ លោក ហ៊ង បូរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង តំណាង ឯកឧត្តម អេង ហ៊ី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង បាននាំយកបច្ច័យ និងទយ្យទានអញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តសុទ្ធារាម (ហៅវត្តព្រៃព្រែក) ស្ថិតនៅឃុំម្រាម ស្រុករមាសហែក ខេត្ដស្វាយរៀង។ ក្នុងឱកាសនោះផងដែរលោក ហ៊ង បូរិទ្ធ ក៏បានជួយចេញថ្លៃក្បឿងសម្រាប់ប្រក់សាលាឆាន់ នៅវត្តសុទ្ធារាម (ហៅវត្តព្រៃព្រែក)ផងដែរ។