កំពង់ចាម៖ នៅវេលាម៉ោង ៧ និង ០០ នាទីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តកំពង់ចាម និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សៀម ដឹកនាំដោយលោក វរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ ចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្ទះសំណាក់សំបូរមាស បន្ទប់លេខ១១ ស្ថិតក្នុងភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន ១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។