លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទទើបនឹងសម្រាលកូន

កណ្តាល៖ លោកស្រី វរសេនីយ៍ទោ អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក មេបញ្ជាការ បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់នាយអាវុធហត្ថទើបនឹងសម្រាលកូន គឺលោកស្រី អនុសេនីយ៍ត្រី ហួយ មុំ ជំនួយការ ការិយាល័យប្រឆាំង គ្រឿងញៀន ស្ថិតនៅក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ដោយទទួលបានថវិកាចំនួន ១,៧០៥,០០០៛ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ។