ស្វាយរៀង៖ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញបើកចែកអង្ករ និងមី ដែលជាអំណោយរបស់ លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និង ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀង ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទូទាំងខេត្តក្នុងនោះមាន អង្ករចំនួន ១៩បេ ស្មើនឹង ៩៥០គីឡូក្រាម និងមី ១១១កេះ។