សៀមរាបៈ គ្រឿងញៀន នូវតែជាកង្វល់សំរាប់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែង វេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធជាមួយនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះៈ
០១. កែវ សុជា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ធុកៗ ទីលំនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
០២. សោម សារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់ធុកៗ ទីលំនៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប។
០៣. តោ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិវត្តស្វាយ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។
០៤. ផុន វណ្ណឌី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ភ្នាក់ងារបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៤កញ្ចប់ ដែលមានទម្ងន់ ៤.០១ក្រាម
០២. កញ្ឆាមានចំនួន ០៣កញ្ចប់
០៣.ទូរស័ព្ទដៃចំនួន ០៤គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។
