ឧត្តរមានជ័យ៖ រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាល័យ តេជោសែនសំរោង ខេត្តឧត្តរមានជ័យ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាលើជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ ជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៨ឆ្នាំ។ ពិធីនេះប្រារព្ធឡើងដើម្បីបំផុសសកម្មភាពបាល់ទាត់ក្នុងស្រទាប់យុវជន ចូលរួមលេងកីឡាបាល់ទាត់ ដើម្បីសុខភាព កាត់បន្ថយភាពអសកម្មក្នុងសង្គម និងគ្រួសារ និងដើម្បីអភិវឌ្ឍន៍សមត្ថភាព ជំនាញរបស់យុវជនមានទេពកោសល្យល្អៗ ដើម្បីចូលរួមក្នុងក្រុមជម្រើសជាតិតាមអាយុ ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។ ការប្រកួតនេះចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១។