ព្រៃវែង៖ នៅវេលាម៉ោង ១៥ និង ៣០នាទី ថ្ងៃទី៣០ តុលាឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយអន្ទរ ដឹកនាំដោយ លោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស បានបង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិតងឡងទី១ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ និងស្រាវជ្រាវឃាត់ខ្លួនបានម្នាក់បន្ថែមទៀង ព្រមទាំងបានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។