You are currently viewing បន្តរឹតបន្តឹងតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានឲ្យរឹងម៉ាំ ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ

បន្តរឹតបន្តឹងតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានឲ្យរឹងម៉ាំ ដើម្បីផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ

កំពង់ស្ពឺៈ នៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារការពារ សន្តិសុខ និងផ្សព្វផ្សាយសភាពការណ៏ថ្មីៗ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ដែលមានការចូលរួមពីសំណាក់លោកមេបញ្ជាការក្រុង ស្រុក ស្នាក់ការសន្តិសុខ មន្ទីរជំនាញ នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការបានលើកឡើងដោយសង្កត់ធ្ងន់ៗ ថាយើងជាកម្លាំងប្រដាប់អាវុធត្រូវការពារដាច់ខាតនូវផលប្រយោជន៏របស់ប្រជាពលរដ្ឋ
ធានារាល់បញ្ហាអសន្តិសុខក្នុងមូលដ្ឋានដែលគ្រប់គ្រងដោយមេបញ្ជាការមូលដ្ឋានផ្ទាល់ ហើយត្រូវក្តាប់ជាប់រាល់កង្វល់ពីពលរដ្ឋតាមមូលដ្ឋាន ក្តាប់រាល់បញ្ហាក្រុមក្មេងទំនើង ជនបង្កអសន្តិសុខក្នុងមូលដ្ឋានដែលធ្វើអោយប្រជាពលរដ្ឋភយ័ខ្លាចគ្រប់រូបភាព។ លោកឧត្តមសេនីយ៏ត្រី បានបន្តទៀតថានៅពេលចុៈប្រត្តិបត្តិការនៅតាមមូលដ្ឋាន កម្លាំងមិនត្រូវយកផលប្រយោជន៏ផ្ទាល់ខ្លួនមកអនុវត្តក្នុងពេលបំពេញតួនាទីភារៈកិច្ច ដែលនាំឲ្យប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងរាជអាវុធហត្ថឡើយ ជាពិសេសមិនអនុញ្ញាតិដាច់ខាតប៉ៈពាល់ផលប្រយោជន៍របស់ពលរដ្ឋ។
ឆ្លៀតក្នុងឪកាសនោះដែរ ដោយមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ន និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីដំឡើងឋាន្តរសក្កិ ជូនកងរាជអាវុធហត្ថជានារីក្នុងអង្គភាពចំនួន ០៤នាក់ ដែលកំពុងបំរើការនៅបញ្ជាការដ្ឋានខេត្តកំពង់ស្ពឺ។ លោកឧត្តមសេនីយ៍ត្រី បានបំពាក់ជូន និងបានសន្យាថាអង្គភាពនិងលើកស្ទួយយេនឌ័រ ជាពិសេសកងរាជអាវុធហត្ថនារី និងត្រូវមានតំណែងរហូតជានាយការិយាល័យថែមទៀត ។
d1

d2

d3

d4

d5

d6