រតនគិរី៖ នៅម៉ោង១៤:00នាទី សុក្រ ទី៣០ ខែតុលា ឆ្នាំ ២០២០ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងជំនាញផែនការស្រាវជ្រាវព័ត៌មាន កងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ត្រី សោម សុផល នាយការិយាល័យ សន្តិសុខ ចុះសហការដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអយ្យាការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យដល់ចំណុចទីតាំងសន្និធិបទល្មើសព្រៃឈើចំនួន០២កន្លែង ចំណុចទី១ស្ថិតក្នុងភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ឈើស្រឡៅ១១ដុំ ស្មើនឹង ៣,៩៦០ម៉ែត្រគូប និង ចំណុចទី២ ភូមិកេតឃុំញ៉ាង ស្រុកអណ្តូងមាស ១០ដុំ ស្មើរ២,៧៦០ម៉ែត្រគូប និងចំណុច ទី៣ភូមិចាយ ឃុំញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី បានប្រទះឃើញឈើប្រភេទស្រឡៅចំនួន០៧ដុំ ស្មើនឹង ១,៥៦០ម៉ែត្រគូប ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅស្នាក់ការ ៧៨៧ ស្រុកអណ្តូងមាស នឹងប្រគល់ជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី ។