កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្លូត ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក វរសនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរួមមាន របាំងសាច់អ៊ួនប្រវែង ១២៥០ ម៉ែត្រ, លូសាច់អ៊ួនចំនួន ២៤ មាត់, បង្គោលចម្រុះចំនួន ៥៥០ ដើម, កូនត្រីចម្រុះចំនួន ២៣០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារ:ល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។