បាត់ដំបង´៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ឆេង ឆន អនុប្រធានមន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលបានសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និង លោក អនុសេនីយ៍ឯក ឃឹម សុវណ្ណឌី មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល និងលោកនាយចំណង់ តាំង វេងងៀម ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកបវេល ដែលបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគទី៥ ខេត្តបាត់ដំបង ហៅ(ពពី) ។ក្នុងនោះផងដែរលោកមេបញ្ជាការបាននាំយកថវិកាឧបត្ថម្ភក្នុងម្នាក់ៗទទួលបាន ១,០០០,០០០រៀល(មួយលានរៀល)។ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ។