កំពង់ធំ ៖ ព្រឹកថៃ្ងទី៤ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីអប់រំនយោបាយចិត្តសាស្ត្រជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការចូលរួមអមដំណើរពីសំណាក់លោកឧត្តមសេនីយ៍ នាយរងសេនាធិការ, ស្នងការរង, មេបញ្ជាការ, មេបញ្ជាការរងខេត្ត និងនាយការិយាល័យជំនាញ ចំណុះស្នងការទាំង៧ ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ំ