ត្បូងឃ្មុំៈ បញ្ហាក្មេងទំនើង នូវតែជាកង្វល់សំរាប់បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅ ជាក់ស្តែង នៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ បានធ្វើការ ឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ ដែលតែងតែបង្កភាពចលាចលនៅក្នុងភូមិ ស្ថិតនៅចំណុច ភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បើតាមសំដីកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ក្មេងទំនើងទាំង០៥នាក់នោះ តែងវាយតប់គ្នា និងបង្កភាពចលាចលនៅក្នុងភូមិជារឿយៗ។ កម្លាំងកងរាជអាវុធហត្ថ បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះៈ
០១. កេត បុល ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឆ្ងរកើត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
០២. ភោគ ផាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ / ឃុំជាមួយគ្នា
០៣.ហៀត សាលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ / ឃុំជាមួយគ្នា
០៤. នី ឆៃណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា
០៥. ឈឿន ចឺប ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា
ក្នុងការឃាត់ខ្លួននោះដែរ កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីក្មេងទំនើងនោះ រួមមានម៉ូតូធំចំនួន ០២គ្រឿងផងដែរ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។