You are currently viewing ឧត្តមសេនីយ៍ត្រី ខេង ទីតូ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីរចនាសម្ព័ន្ធថ្មី!

ឧត្តមសេនីយ៍ត្រី ខេង ទីតូ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីរចនាសម្ព័ន្ធថ្មី!

កែប៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំផ្សព្វផ្សាយស្តីពីរចនាសម្ព័ន្ធថ្មី កងរាជអាវុធហត្ថជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវធហត្ថខេត្ត។ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី  ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ  នាយការិល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។