ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែតុលា ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ ខ្លឹមសារប្រជុំមាន៖
១. ផ្សព្វផ្សាយរបាយការត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែតុលា ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០។
២. ផ្សព្វផ្សាយផែនការលេខ ៣៧/២០២០ផ.ក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ០៩វិច្ឆិកា។
។
៣. ផ្សព្វផ្សាយវេនប្រចាំបញ្ជា ប្រចាំការ ខែវិច្ឆិកា ឆ្នាំ២០២០។
៤. កិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាពជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវអញ្ជើញចុះត្រួតពិនិត្យ និងផ្តល់មតិដឹកនាំក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងទីលានបាញ់គ្រាប់ពិត បម្រើអោយការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតបាញ់កាំភ្លើងដៃអាស៊ាន ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។
៥. កិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលនឹងត្រូវអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីស្នងការ ស្នងការរង នាយករងសាលាទាំងពីរ នាយការិយាល័យ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ វរសេនាតូច និងបានភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាតាមរយៈ Video Conference ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថទូទាំង ២៥រាជធានី-ខេត្តផងដែរ។