កណ្តាល ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាលព្រឹកថ្ងៃពុធ ៤រោច ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ក្នុងពិធីនោះដែរបានការអញ្ជើញចូលរួម ពីសំណាក់ប្រតិភូអបដំណើរ និងលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក១១ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។