You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញបើកចែកអង្ករ ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអន្តរាគមន៍ពិសេសកងរាជអាវុធហត្ថលើផ្ទៃប្រទេ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញបើកចែកអង្ករ ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអន្តរាគមន៍ពិសេសកងរាជអាវុធហត្ថលើផ្ទៃប្រទេ

ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញបើកចែកអង្ករ ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអន្តរាគមន៍ពិសេសកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្ត ចំនួន ៤៥២នាក់ ដោយក្នុង០១នាក់ ទទួលបានអង្ករចំនួន០២បាវតូច (០១បាវ=១០គីឡូក្រាម) ស្មើនឹងអង្ករ សរុបចំនួន ៩.០៤០គីឡូក្រាម។

នាឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានបញ្ជាក់ជូនដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ឲ្យដឹងថា: អំណោយអង្ករដែលធ្វើការបែងចែកជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តនាពេលនេះ គឺទទួលបានការឧបត្ថម្ភពីសប្បុរសជន ជាពាណិជ្ជករក្នុងខេត្តដែលស្រលាញ់គាំទ្រនិងមានទំនុកចិត្ត មកលើបញ្ជាដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងការចុះបំពេញតួនាទី ភារកិច្ចទាំងយប់ថ្ងៃដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ សាធារណៈ ជូនភ្ញៀវទេសចរណ៍ អ្នកវិនិយោគទុន ពាណិជ្ជករ អាជីវករ ជាតិ/អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ពិសេសចូលរួមយ៉ាងសកម្មចុះជួយអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្ត ដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ (ជំនន់ទឹកភ្លៀង) នាពេលកន្លងទៅ។