You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រង៉ែ និងកប់ចេស ស្ថិតក្នុងភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុកបានចុះសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងសាច់អ៊ួនប្រវែង ៨០០ ម៉ែត្រ, លូសាច់អ៊ួនចំនួន ១២ មាត់, លូស្បៃមុង ០២ មាត់, បង្គោលចម្រុះចំនួន ១៥០ ដើម, កូនត្រីចម្រុះចំនួន ៣៧ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។